ជួយបរិស្ថាន ជួយសត្វព្រៃនិងការពារសមុទ្រ! បំណងប្រាថ្នារបស់លោក Alex Rendell សម្រាប់ឆ្នាំ២០២០

នៅក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះលោក Alex Rendell បានចូលរួមជួយបរិស្ថានអស់ពីកម្លាំងកាយចិត្ត ហើយសម្រាប់ឆ្នាំ២០២០នេះដែរលោកមានគម្រោងនឹងដើរទៅតាមភូមិភាគតំបន់ដាច់ស្រយ៉ាលនៅប្រទេសថៃ ដើម្បីទៅណែនាំពីបញ្ហាបរិស្ថាន ការការពារព្រៃឈើ និងថែរក្សាសត្វសមុទ្រដល់ប្រជាជនតាមតំបន់ទាំងនោះព្រោះពួកគេមិនទាន់មានការយល់ដឹងពីបញ្ហានេះជាក់លាក់នៅឡើយ ។

មិនតែប៉ុណ្ណោះលោកមានបំណងក្នុងការសាងសង់ឲតំបន់ការពារធម្មជាតិមានលក្ខណៈស្តង់ដារ មានឧបករណ៍គ្រប់គ្រាន់ដើម្បីឲសិស្សានុសិស្សដែលមកសិក្សារស្វែងយល់ពីបរិស្ថាននិងសត្វព្រៃមានភាពងាយស្រួលក្នុងការយល់ ហើយអាចប្រតិបត្តិការការពារផ្ទាល់ៗតែម្តង មិនមែនរៀនត្រឹមតែទ្រឹស្តីហើយមិនបានអនុវត្តនោះទេ ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ ៖ Sunstar