អីយ៉ា! ក្រោយសម្រាលកូនរួច ឱក សុគន្ធកញ្ញា សម្រុកហាត់ប្រាណយករាងពីមុនមកវិញ!(មានរូបភាព)

ជាការពិតណាស់ក្រោយពេលដែលកំពូលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា សម្រាលកូនដំបូងរបស់ខ្លួនរួចមក គេសង្កេតឃើញអ្នកនាងកាន់តែមានសុភមង្គលក្នុងក្រុមគ្រួសារ ជាហេតុធ្វើឲ្យហ្វេនៗជាច្រើនស្ញប់ស្ញែងនិងជីវិតរបស់អ្នកនាងខ្លាំងណាស់។

តែយ៉ាងណាមិញ ក្រោយពេលមានកូន១មក គ្រប់គ្នាក៏សង្កេតឃើញពីរូបរាងរបស់តារាស្រីរូបនេះ លែងដូចពីមុនទៀតហើយ ពោលគឺរាងឡើងសាច់ច្រើនជាងមុនខ្លាំងណាស់ ជាហេតុធ្វើឲ្យហ្វេនៗមួយចំនួនមានការព្រួយបារម្ភចំពោះ idol របស់ខ្លួនទៀតផង។

After Footer (Active) - damrei Mr1 Zone2

ដោយឡែកពេលនេះអ្នកនាងមិនធ្វើឲ្យហ្វេនៗអស់សង្ឃឹមនោះទេ ដោយថ្មីៗនេះ កីឡាការីនីហែលទឹក កញ្ញា ហែមថុន វិទីនី បានបង្ហោះរូបភាពមួយសន្លឹកជាមួួយនិងអ្នកនាង ឱក សុគន្ធកញ្ញា ក្នុងសកម្មភាពដែលអ្នកទាំងពីរកំពុងតែធ្វើលំហាត់ប្រាណដើម្បីបញ្ចេញញើស ហើយក្នុងនោះនាងថែមទាំងរៀបរាប់យ៉ាងដូច្នេះទៀតថា៖

«ម៉ោងគេញ៉ាំបាយថ្ងៃ តែខ្ញុំជាមួយបងធំដល់ម៉ោងបញ្ចេញញើស។ ម៉ាក់អូន Charlie ស្រលាញ់សុខភាពនិងរាងណាស់»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍សប្បាយរីករាយ ព្រោះឃើញ Idol របស់ខ្លួនកំពុងតែសម្រុកហាត់ប្រាណដើម្បីទទួលបានរាងស្ទីមរបស់ខ្លួនកាលពីមុនវិញ មិនយូរទេអ្នកនាងនិងមានរាងដូចកាលពីមុនវិញហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី