ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីប៉ុន្មានថ្ងៃមុនតារាសម្ដែងថៃស្រីល្បីឈ្មោះ Sririta បានសម្រេចចិត្តភ្ជាប់ពាក្យរបស់ជាមួយនិងអ្នកជំនួញល្បីឈ្មោះ ដែលប្រព្រឹត្តឡើងយ៉ាងអធិកអធមថែមទៀតផង។
ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យហ្វេនៗជាច្រើនកាន់តែភ្ញាក់ផ្អើលថ្មីៗនេះ Sririta បានបង្ហាញចិញ្ចៀនភ្ជាប់ពាក្យរបស់នាង ដែលមានដាំត្បូងពេជ្រដ៏ធំ និងចែងចាំងខ្លាំងណាស់ នរណាឃើញក៏ប្រាថ្នាចង់បានចិញ្ចៀនភ្ជាប់ពាក្យដែលមានតម្លៃបែបនេះដែរ។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនបាននាំគ្នាសរសើរដល់តារាស្រីរូបនេះ នាងពិតជានារីម្នាក់ដែលសំណាងខ្លាំងណាស់ ហើយក៏សក្ដិសមនិងទទួលយកចិញ្ចៀនពេជ្រដ៏មានតម្លៃមួយនេះដែរ៕ តោះ! ចង់ដឹងថាស្រស់ស្អាតខ្លាំងប៉ុនណា ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី