Bank Thiti បាននិយាយថាលោកនិងសង្សារបែកគ្នាមួយរយៈហើយតែលោកពុំមានឱកាសប្រកាសជាសាធារណៈ ណាមួយលោកគិតថាវាមិនមែនជារឿងចាំបាច់ ។ ខាងស្រីបាន Unfollow Instagram Bank រួចរាល់ទៅហើយតែ Bank មិនបាន Unfollow ខាងស្រីនោះទេ លោកគិតថាអ្នកទាំងពីរអាចនៅរាប់អានគ្នាជាមិត្តភក្តិបាន ។
លោកបានបន្ថែមទៀតថា មូលហេតុដែលបែកគ្នានឹងសង្សារមិនមែនដោយសារឈ្លោះគ្នានោះទេ តែលោកជាអ្នកសុំបែកខាងស្រីព្រោះមានអារម្មណ៍ថាខ្លួនឯងបានផ្លាស់ប្តូរទៅហើយ អារម្មណ៍ក៏មិនមែនដូចដើមទៀតដែរ ។ ទោះជាបែកគ្នាមួយរយៈហើយក្តី តែលោក Bank Thiti មិនទាន់ចង់ទាក់ទងនរណាថ្មីនោះទេ លោកចង់នៅ Single សិន ។
អត្ថបទដោយ ៖ Sunstar