ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ពេលនេះទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃប្រុសលោក Ken Phupoom និងកញ្ញា Esther Supreeleeda កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ជាេហតុធ្វើឲ្យហ្វេនៗមួយចំនួនមានចិត្តច្រណែននិងអ្នកទាំងពីរថែមទៀតផង។
យ៉ាងណាមិញថ្មីៗនេះ សារព័ត៌មានថៃបានជីកកកាយអំពីប្រវត្តិស្នេហារវាងតារាសម្ដែងទាំងពីររូបនេះ ឲ្យអ្នកគាំទ្រនិងមហាជនគ្រប់គ្នាបានដឹង ដោយក្នុងនោះគេបានរៀបរាប់ថា៖
«ដំបូងឡើយ Ken និង Esther ត្រូវបានគេហៅទៅថតរូបឲ្យទស្សនាវដ្តីមួយកន្លែង ដោយពេលនោះ Ken មិនបាននិយាយរក Esther មួយម៉ាត់សោះឡើយ ហើយពេលនោះ Esther ក៏បាននិយាយដែរថា ថតតែលើកហ្នឹងគឺល្មមហើយ។ ប៉ុន្តែកន្លងផុតមិនបាន ៣ឆ្នាំផង Ken ក៏បាន Follow IG របស់ Esther ដោយឃើញ នាងតែងតែបង្ហោះរូបភាពឃ្យូតៗ និងគួរឲ្យស្រលាញ់ ពេលនោះហើយ Ken ក៏លួចមានចិត្ត លើ Esther ហើយដោយសារអ្នកចាត់ការលោក និង អ្នកចាត់ការ Esther ស្គាល់គ្នាផងនោះ ទើប Ken សម្រេចចិត្តសុំ Lineរបស់ Esther ពីអ្នកចាត់ការរបស់នាង តែក្នុងនោះទម្រាំតែលោកដាច់ចិត្តឆាតទៅរក Esther គឺគិត ២ ទៅ ៣ថ្ងៃ ហើយក្នុងឆាតដែល Ken បាននិយាយដំបូងគឺ Alolo ដែលមានន័យថា សួស្ដី ចាប់ពីពេលនោះមកអ្នកទាំងពីរចាប់ផ្ដើមមានទំនាក់ទំនងនិងគ្នារហូតឈានមកដល់ដូចសព្វថ្ងៃនេះ»៕
អត្ថបទដោយ៖ស៊ីវលី