ទឹកចិត្តឪពុក! ទោះបីរវល់ខ្លាំងប៉ុនណាក៏ Songkarn អតីតស្វាមី Aff មិនភ្លេចកូនស្រីដែរ!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះទំនាក់ទំនងរវាងតារា​សម្ដែង​ថៃស្រី​អ្នកនាង​ ​Aff​ ​Taksaorn​ ​និង​ ​លោក​ ​Songkarn លែងជាប្ដីប្រពន្ធនិងគ្នាទៀតហើយ ក្រោយពេលដែលអ្នកទាំងពីរបានសម្រេចចិត្តចែកផ្លូវគ្នា ដោយបន្សល់ចំណងដៃកូនស្រីមួយរូបឲ្យអ្នកនាង Aff មើលថែ។

ក្នុងនោះផងដែរ ថ្វីត្បិតតែសព្វថ្ងៃនេះ កូនស្រីអ្នកនាងកំពុងតែរស់នៅជាមួយនិងអ្នកនាង Aff ក៏ពិតមែន តែកន្លងមកគ្រប់ពេលដែលលោក Songkarn ទំនេរពីការងារគេតែងតែឃើញលោកស្កាត់ទៅជួបកូនស្រី បង្ហាញពីទឹកចិត្តស្រលាញ់ និងថ្នាក់ថ្នមកូនស្រីក្នុងនាមជាឪពុកមិនទុកនាងឲ្យនាងជាមួយម្ដាយឯកានោះទេ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសរសើរពីទឹកចិត្តលោក Songkarn ទោះបីជាពេលនេះលោកមានមិត្តស្រីថ្មីនិងរវល់ជាមួយការងារផ្ទាល់ខ្លួនយ៉ាងណា ក៏លោកនៅតែឆ្លៀតពេលទៅមើលថែកូនស្រីដែលជាតំណក់ឈាមជាមួយអតីតភរិយាខ្លួនដដែល៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី