ជាការពិតណាស់ តារាសម្ដែងថៃស្រីល្បីឈ្មោះ Ploy Chermarn Boonyasak ដែលមហាជនជាច្រើនស្គាល់នាងតាមរយៈការសម្ដែងជាតួកាចឆ្នាស់បានយ៉ាងបិុនប្រសព្វ។
យ៉ាងមិញទោះបីជាសព្វថ្ងៃនេះនាងទទួលបានជោគជ័យក្នុងវិស័យសិល្បៈក៏ពិតមែន តែដោយឡែករឿងស្នេហារបស់តារាស្រីរូបនេះហាក់បីដូចជាពុំសូវសមប្រកបសោះ ពោលគឺនាងតែងបែកបាក់ក្រោយពេលទាក់ទងគ្នាបានមួយរយៈ។
តែពេលនេះអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ថ្មីៗនេះនាងបានបង្ហោះរូបភាពជាមួយនិងកម្លោះដែលជាជនជាតិបរទេសម្នាក់ ហើយថែមទាំងសរសើរសារមួយឃ្លារថា «បេះដូងរបស់ខ្ញុំ ត្រូវបានយកដោយបុរសម្នាក់នេះ»។
ក្រោយពេលឃើញបែបនេះ មិនថាអ្នកគាំទ្រទេ សូម្បីតែមិត្តភក្តិរបស់នាងក៏បាននាំគ្នាចូលទៅបញ្ចេញមតិសរសើរ និងពេលចិត្តគ្រប់គ្នាដែរ មើលទៅហាក់បីដូចជាមានសង្ឃឹមខ្លាំងណាស់ ព្រោះមិត្តភក្តិនិងហ្វេនៗរបស់នាងបានបង្ហាញអារម្មណ៍ពេញចិត្តចំពោះទំនាក់ទំនងនេះហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី