ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលដែលអ្នកនាង ឱក សុគន្ធកញ្ញា សម្រាលកូនរួច និងមានសុខភាពមាំមួនវិញមក គេសង្កេតឃើញអ្នកនាង បង្ហាញពីសកម្មភាពសម្រុកហាត់ប្រាណដើម្បីសម្រុសទម្ងន់យករាងដ៏ស្រស់ស្អាតរបស់ខ្លួនមកវិញ។
ជាក់ស្ដែងថ្មីៗនេះ អ្នកនាងបានបង្ហាញខ្លួនជាសាធារណៈលើកដំបូងក្រោយពេលសម្រាលកូនហើយ២ខែ ក្នុងនោះ អ្នកនាងពិតជាធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះពេលនេះរូបរាងរបស់អ្នកនាងបានត្រឡប់ដូចសភាពដើមវិញហើយ មិនត្រឹមតែប៉ុនណោះ រូបសម្រស់របស់អ្នកនាងសឹងតែស្រស់ស្អាតខ្លាំងជាងកាលពីមិនទាន់មានកូនទៀតផង។
ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នាពោលពាក្យសរសើរដ៏កំពូលតារាចម្រៀងស្រីរូបនេះ មិនត្រឹមតែមានសុខភាពល្អនោះទេ សូម្បីតែការថែទាំរាងក៏ពូកែដែរក្រោយពេលសម្រាលកូនរួច៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី