ពិតណាស់នៅសល់តែពីរថ្ងៃទៀតប៉ុនណោះ តារាសម្ដែងថៃស្រីរូបសម្រស់កញ្ញា Mew Nittha និងដល់ថ្ងៃចូលរោងការហើយ ពោលគឺនឹងរៀបចំឡើងនៅថ្ងៃទី១០ ខែមករា ខាងមុខនេះ។
យ៉ាងណាមិញកម្មវិធីមង្គលការខិតជិតមកមង្គល កាលពីម្សិលមិញនេះ អនាគតកូនក្រមុំរូងស្រស់ Mew Nittha បានប្រកាសប្រាប់មហាជនថា អ្វីៗបានត្រៀមរួចជាស្រេចអស់ហើយ រង់ចាំតែថ្ងៃនោះមកដល់តែប៉ុនណោះ។
តែអ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ងាកទៅចាប់អារម្មណ៍អនាគតស្វាមីរបស់តារាស្រីរូបនេះ ក៏បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែតទាក់ទងនិងគម្រោងយកកូនក្រោយរៀបការរួច ក្នុងនោះលោកថាក្រោយរៀបការលោកមានបំណងចង់បានកូនភ្លាមៗ តែក៏មិនបង្ខំអនាគតភរិយាលោកដែរ គឺអ្នកទាំងពីរត្រូវពិភាក្សាគ្នាជាមុនសិន។
ក្រោយពេលលឺបែបនេះ បណ្ដាអ្នកគាំទ្រជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងទន្ទឹមរង់ចាំមើលថ្ងៃមង្គលការតារាស្រីរូបនេះគ្រប់ៗគ្នា៕
អត្ថបទដោយ៖ស៊ីវលី