ជាការពិតណាស់ គ្មាននរណាម្នាក់ដែលគ្មាននិមិត្តរូបរបស់ខ្លួននោះទេ មិនថាទោះបីជាអ្នកជាបុគ្គលមានកេរ្ដិ៍ឈ្មោះល្បីប៉ុណ្ណាក៏ច្បាស់ថាមានមនុស្សម្នាក់ដែលខ្លួនលួចគាំទ្រ និងចូលចិត្តដែរ។ ជាក់ស្ដែង តារាសម្ដែងប្រុសវ័យក្មេងកំពុងមានប្រជាប្រិយភាពមានរឿងភាគសម្ដែងជាហូរហែរប្រចាំស្ថានីយបុស្ដិ៍លេខ ៣ លោក Pon Nawasch ក៏បានសារភាពត្រង់ៗ ថាលោកក៏មាននិមិត្តរូបដែរ។
កាលពីថ្មីៗ កន្លងទៅនេះ តារាសម្ដែងរូបសង្ហារកំពុងមានប្រជាប្រិយភាពរូបនេះបានចូលរួមក្នុងកម្មវិធី ‘3 Zaap’ ហើយស្របពេលនោះត្រង់ចំណុចមួយពិធីករមួយរូបក៏បានសួរថា “តើមាននរណាជាអ្នកគាំទ្ររបស់ Lisa ក្រុមចម្រៀងនារី Blackpink ដែរ រឺទេ ?” ភ្លាមនោះពិធីករផ្សេងទៀតដូចជា Aff Taksaorn និង Ma Ornapa ក៏បានចង្អុលទៅតារាសម្ដែងប្រុស Pon Nawasch។
មិនបង្អង់យូរ តារាសម្ដែងប្រុសរូបនេះក៏បានសារភាពត្រង់ៗ ថា “ បាទ ខ្ញុំគឺជាអ្នកគាំទ្ររបស់ Lisa ក្រុមចម្រៀងនារី Blackpink ខ្ញុំស្គាល់ពួកគេ តាមរយៈបងប្រុសរបស់ខ្ញុំ ក្រោយមកខ្ញុំក៏ចាប់ផ្ដើមតាមដានពួកគេ។ ហើយតារាប្រុសរូបនេះ ក៏បានបន្ថែមទៀតថា “Lisa ពិតជាគួរឲ្យស្រលាញ់ បើមានឱកាសជួបរូបនាងនៅក្រៅ លោកច្បាស់ជារំភើបដល់និយាយមិនចេញតែម្ដង”៕
ប្រភព៖ Thaiupdate
អត្ថបទដោយ៖ ស្រីពេជ្រ