អាជីពជាតារាសម្ដែង ច្បាស់ណាស់ថាត្រូវជួប និងរួមការងារជាមួយតារាប្រុស-ស្រីជាច្រើន ពេលខ្លះក៏សម្ដែងជាមួយរាមច្បងដែលមានអាយុច្រើនពោរពេញទៅបទពិសោធន៏ខ្ពស់ ពេលខ្លះទៀតក៏ត្រូវសម្ដែងជាមួយនឹងដៃគូដែលមានវ័យស្របាលគ្នា ហើយពេលខ្លះក៏អាចចាប់ដៃគូជាមួយនឹងសិស្សប្អូនដែលមានវ័យតិចជាងខ្លួន។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍កាលពីថ្មីៗ នេះគឺ គេសង្កេតឃើញថា តារាប្រុស-ស្រី ៣ គូ ដែលមើលទៅសមគ្នាគ្មានទាស់នៅពេលពួកគេសម្ដែងរួមគ្នា បើទោះជាមានអាយុច្រើនជាងគ្នាក៏ដោយ រហូតដល់អាចច្រលំថាជាសង្សារនឹងគ្នាថែមទៀតផង។
តោះទៅមើលបន្ដិចមើលថាជាតារាប្រុស-ស្រី រូបណាខ្លះ៖
១ តារាសម្ដែងប្រុស Boy Pakorn និងតារាសម្ដែងស្រី Chippy Sirin
បើនិយាយពីតារាសម្ដែងប្រុស Boy និងតារាសម្ដែងស្រី Chippy វិញ មួយគូនេះកំពុងតែវាយលុកបេះដូងអ្នកគាំទ្រយ៉ាងខ្លាំងតែម្ដង ក្រោយពីបានសហការថតរឿង ‘My Hero Series: Matupoom Haeng Huajai’ រួមគ្នា ដែលមានអ្នកគាំទ្រជាច្រើនសង្ឃឹមថាពួកគេអាចក្លាយជាគូស្នេហ៍ពិតប្រាកដ ដោយហេតុថាគូនេះពិតជាគួរឲ្យស្រលាញ់ខ្លាំង បើទោះជាមានអាយុខុសគ្នាដល់ទៅ ៩ ឆ្នាំក៏មើលទៅទំនាក់ទំនងរបស់អ្នកទាំងពីរមានភាពស្និទស្នាល និងចុះសម្រុងនឹងគ្នាបានយ៉ាងល្អ។
២ តារាសម្ដែងប្រុស Great Warintorn និងតារាសម្ដែងស្រី Kao Supassara
នេះមិនមែនជាលើកទី ១ ដែលតារាប្រុស ស្រី មួយគូនេះមានឱកាសសម្ដែងក្នុងរឿងភាគតែមួយនោះទេ ហើយកាលពីថ្មីៗ នេះ អ្នកទាំងពីរក៏បានចាប់គូគ្នាសម្ដែងជាគូស្នេហ៍ក្នុងរឿងភាគ ‘Kao Wan Hai Noo Pen Sai Lub’។ ក្រោយពីសម្ដែងរួមគ្នាចប់ក៏មានអ្នកគាំទ្រជាច្រើនសរសើរថាមួយគូនេះក៏សមគ្នាមិនចាញ់គូផ្សេងទៀតដែរ បើទោះបីជាមានអាយុខុសគ្នាដល់ទៅ ១០ ឆ្នាំក៏ដោយ។
៣ តារាសម្ដែងស្រី Nune Woranuch និងតារាសម្ដែងប្រុស Joss Way-ar
មួយគូនេះវិញ ចាប់ដៃគូគ្នាសម្ដែងក្នុងរឿង ‘Game Ruk Ao Keun’ ហើយមានអាយុខុសគ្នាដល់ទៅ ១៦ ប៉ុន្ដែគម្លាតអាយុដ៏ច្រើននេះមិនបានធ្វើឲ្យអ្នកទាំងពីរសម្ដែងរួមគ្នាមានភាពឆ្គាំឆ្គងនោះទេ មានតែមើលទៅសមគ្នាខ្លាំងទៅវិញ៕
ប្រភព៖ ThaiUpdate
អត្ថបទដោយ៖ ស្រីពេជ្រ