កប់ណាស់! តារាថៃ Nat Evitra បង្ហាញផ្ទះដ៏ធំស្កឹមស្កៃដែលប្តីបានទិញឲ្យស្វាមគមន៍កូនដំបូង!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា ពេលនេះអតីតតារាសម្ដែងថៃអ្នកនាង Nat Evitra បានក្លាយជាម្ដាយគេហើយ ក្រោយពេលដែលអ្នកនាងបានផ្ដល់កំណើតឲ្យកូនប្រុសដំបូងរបស់ខ្លួនកាលពីប៉ុន្មានខែមុននេះ។

យ៉ាងណាមិញចំពោះកូនប្រុសរបស់អ្នកនាងនៅពេលនេះ ពិតជាមានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់ ហើយសព្វថ្ងៃក៏កំពុងតែទទួលបានការថ្នាក់ថ្នម និងបីបាច់ថែរក្សាយ៉ាងយកចិត្តទុកដាក់ពីអ្នកនាង ជាពិសេសនោះគឺស្វាមីរបស់អ្នកនាងផងតែម្ដង។

After Footer (Active) - damrei Mr1 Zone2

លើសពីនេះទៅទៀត ថ្មីៗអ្នកនាងកាន់តែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលដែលគ្រប់គ្នាបានឃើញ រូបភាពផ្ទះដ៏ធំស្កឹមស្កៃដែលស្វាមីរបស់អ្នកនាងទិញជូន សម្រាប់កាដូស្វាគមន៍កូនប្រុសដំបូង មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ នរណាឃើញក៏លាន់មាត់សរសើរគ្រប់ៗគ្នាដែរ៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ​ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី