ដូចកូនចិន! Mew Nittha ជិតចូលរោងការហើយនៅទទួលកម្មវិធីស្វាគមន៍ចូលឆ្នាំចិនទៀត!(មានរូបភាព)

ពិតណាស់នៅថ្ងៃទី១០ ខែមករា ស្អែកនេះ តារាសម្ដែងថៃស្រីរូបស្រស់កញ្ញា Mew Nittha នឹងដល់ថ្ងៃចូលរោងការរបស់ខ្លួនហើយ ហើយក៏ជាថ្ងៃដែលមហាជននិងអ្នកគាំទ្រជាច្រើនរបស់នាងទន្ទឹងរង់ចាំគ្រប់ៗគ្នាដែរ។

តែយ៉ាងណាមិញខ្វះតែពីរថ្ងៃទៀតរៀបមង្គលការ កាលពីម្សិលមិញនេះ Mew បានទៅចូលរួមកម្មវិធី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​មួយ ដោយបានតុបតែងខ្លួនតាមបែបប្រពៃណីចិន មើលទៅពិតជាប្លែកភ្នែកនិងទាក់ទាញខ្លាំងណាស់ នរណាឃើញក៏សរសើរនាងតែដូចកូនចិនដែរ។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ មហាជនជាច្រើនក៏បានសរសើរនាង ទោះបីជាជិតដល់ថ្ងៃមង្គលការរបស់ខ្លួន ក៏មិនបោះបង់ចោលកម្មវិធីដែរ នៅតែព្យាយាមទៅខានពុំបាន និងតុបតែងខ្លួនយ៉ាងស្រស់ស្អាតថែមទៀតផង៕ តោះ! កុំឲ្យខាតពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី