កប់ណាស់! Bella តែងខ្លួនតាមព្រះនាង Disney ស្អាតគ្មានទាស់

ប្រិយមិត្តជាច្រើនប្រហែលជាបានស្គាល់រួចមកហើយនូវតួអង្គតុក្ដតាដ៏ល្បីរបស់ Disney គឺនាង Belle ដែលជាតួអង្គឯកស្រីដ៏ស្រស់ស្អាតនៅក្នុងរឿងដ៏ល្បីល្បាញ “Beauty and The Beast”។

កាលពីថ្មីៗ កន្លងទៅនេះ តារាស្រីកំពុងមានប្រជាប្រិយភាពប្រចាំស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ៣ Bella Ranee បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់នាងផ្ទាល់តែម្ដងមានការភ្ងាក់ផ្អើលជាខ្លាំង ដោយសារតែនាងបានតុបតែងខ្លួនតាម Belle ដែលជាតួអង្គតុក្កតាដ៏ល្បីរបស់ Disney។ ក្នុងរូបភាពនោះបានបង្ហាញឲ្យឃើញពីសម្រស់ដ៏ស្រស់ស្អាតគ្មានទាស់របស់តារាស្រីរូបនេះ ដែលនាងមើលទៅដូចជាព្រះនាងដែលចេញពីរឿងព្រេងនិទានអញ្ចឹង។ គ្រាន់តែបង្ហោះរូបភាពនេះភ្លាមក៏មានមតិអ្នកគាំទ្របញ្ចេញជាហូរហែរសរសើរឥតដាច់ពីមាត់តែម្ដង៕

After Footer (Active) - damrei Mr1 Zone2

តោះទៅមើលរូបខាងក្រោមបន្ដិចមើល៖

 

អត្ថបទដោយ៖ ស្រីពេជ្រ