ឈ្នះពានរង្វាន់ដល់ទៅ ៣! តែ Jackson Yee ឡើងទៅទទួលពានមិនទាន់ពីព្រោះតែរវល់ធ្វើរឿងនេះ..

ប្រិយមិត្តមួយចំនួនប្រហែលជាបានស្គាល់នូវតារាចម្រៀង និងតារាសម្ដែងប្រុសវ័យក្មេង Jackson Yee រួចមកហើយ ពីព្រោះថាខ្សែភាពយន្ដរបស់តារាប្រុសរូបនេះដែលមានចំណងជើងថា “Better Day”ទើបតែចាក់ផ្សាយនៅតាមបណ្ដារោងកុននានានៅក្នុងប្រទេសកម្ពុជាយើងកាលពីពេលថ្មី​ៗ កន្លងទៅនេះ។

ជាក់ស្ដែង កាលពីថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២០ តារាសម្ដែងប្រុសវ័យក្មេងដែលកំពុងតែទទួលជោគជ័យក្នុងវិស័យសិល្បះរូបនេះ មានឱកាសបានចូលរួមក្នុងកម្មវិធីទទួលពានរង្វាន់ “Tencent Entertainment White Paper Ceremony”។ មិនតែប៉ុណ្ណោះ តារាសម្ដែងប្រុសដ៏ឆ្នើមរូបនេះក៏ឈ្នះនូវពានរង្វាន់សរុបរហូតដល់ទៅ ៣ ដែលរួមមានដូចជា៖ ‘Film Actor of the Year’ , ‘Reputable Variety Artist of the Year’ និង ‘Most Commercially Valuable Artist of the Year’។ ប៉ុន្ដែអ្វីដែលគួរឲ្យភ្ងាក់ផ្អើលនោះគឺនៅពេលដែលប្រកាសពានរង្វាន់ បែរជាមិនឃើញវត្តមានរបស់តារាសម្ដែងប្រុសរូបនេះឡើងទៅទទួលពាន។

After Footer (Active) - damrei Mr1 Zone2

ក្រោយមក ពីធីករក៏បានប្រាប់ដល់មហាជនដែលមានវត្តមាននៅទីនោះថា តារាសម្ដែងប្រុសរូបនេះកំពុងតែនៅតាមផ្លូវ ដោយរូបគេមានការប្រលងដ៏សំខាន់មួយនៅសាលាទើបមកមិនទាន់ពេល។ យ៉ាងណាមិញ ចុងកម្មវិធីតារាសម្ដែងប្រុសរូបនេះក៏បានមកដល់ហើយឡើងទទួលយកពានរង្វាន់របស់ខ្លួនសរុបទាំង ៣ តែម្ដង។ ក្រោយពីឃើញបែបនេះ ក៏មានអ្នកគាំទ្រជាច្រើនសរសើរដល់តារាប្រុសវ័យក្មេងរូបនេះតាមរយៈបណ្ដាញសង្គមថា បើទោះជាមានកេរ្ដិ៍ឈ្មោះល្បីល្បាញ ក៏មិនភ្លេចការសិក្សា៕

អត្ថបទដោយ៖ ស្រីពេជ្រ​