គ្រាន់តែលោក Mik Thongraya ទិញឡានសោះ ក៏ហ្វេនៗគូនេះនាំគ្នាអូសកញ្ញាBow Maylada ចូលដែរ

គ្រាន់តែលោកMik Thongraya ផុសរូបឡានថ្មីដែលទើបនឹងទិញ ក៏ហ្វេនៗគូនេះនាំគ្នាអូសកញ្ញា Bow Maylada ចូលដែរ ។

ឡានថ្មីរបស់លោក Mik Thongraya មានតម្លៃប្រហែល៤លានបាតជាឡានម៉ាក Toyata Alphard ។ លោកបានផុសរូបហើយសរសេរថា “កាដូពិសេសសម្រាប់ខ្លួនឯង” ហើយកញ្ញា Bow Maylada ក៏មក Comment ថា “អបអរសាទរ” ។ បន្ទាប់ពីនោះហ្វេនៗក៏នាំគ្នាដុកឲលោក Mik មកទទួលកញ្ញា Bow Maylada មកជិះកៅអ៊ីខាងមុខមុនគេ !

ចាំមើលទាំងអស់គ្នាថាលោក Mik នឹងទៅទទួលកញ្ញា Bow Maylada តាមចិត្តហ្វេនៗមែនអត់ ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ ៖ Sunstar