ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងថៃស្រីល្បីឈ្មោះ Bella Ranee កាន់តែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍គឺរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងផ្ទាល់នេះតែម្ដង។
ជាក់ស្ដែងថ្មីៗនេះ Bella បានធ្វើឲ្យមហាជនជាច្រើនកាន់តែចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលដែលនាងបានបង្ហាញខ្លួនជាមួយនិងឈុតសម្លៀកបំពាក់ពណ៍លឿង អមដោយការផាត់មុខ និងតុបតែងសក់យ៉ាងស្រស់ស្អាត ធ្វើឲ្យគ្រប់គ្នាឃើញហើយលាន់មាត់សរសើរពីរូបសម្រស់របស់នាងថាដូចកូនក្រមុំនៅក្នុងរឿងនិទានទៀតផង។
ក្រោយពេលឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនកាន់តែចាប់អារម្មណ៍លើរូបសម្រស់របស់ Bella ដែលពីមួយថ្ងៃទៅមួយថ្ងៃគឺកាន់តែស្រស់ស្អាតឡើងៗ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី