ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីម្សិលមិញនេះ តារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មសាន់ដេ នាយចឺម បានរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួន យ៉ាងអធិកអធមជាទីបំផុត។
ក្នុងនោះផងដែរ ធ្វើដែលធ្វើឲ្យមហាជននិងអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ គឺនៅក្នុងកម្មវិធីឡើងគេហដ្ឋានថ្មីនេះផងដែរ គេបានឃើញវត្តមានតារាល្បីៗជាច្រើន មិនថាតារាៗរាមច្បង ឬក៏តារាចំណូលថ្មីនោះទេ សុទ្ធតែមានវត្តមាននៅក្នុងកម្មវិធីនោះគ្រប់ៗគ្នា។
ក្រោយពេលឃើញបែបនេះ មហានជនជាច្រើនកាន់តែស្ញប់ស្ញែងដល់ នាយចឺម នៅក្មេងប៉ុណ្ណឹងសោះ មានសមត្ថភាពរកលុយធ្វើផ្ទះតម្លៃ២០មឺុនដុល្លារ និងអញ្ជើញសុទ្ធតែតារាល្បីៗជាច្រើនក្នុងសង្គមសិល្បៈមកចូលរួមថែមទៀត៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី