ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ តារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត កាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ មិនថាការងារសិល្បៈ ឬក៏ភាពផ្អែមល្ហែមនៅក្នុងគ្រួសាររបស់លោកនោះទេ។
ជាក់ស្ដែងថ្មីៗនេះ មហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នាចាប់អារម្មណ៍ទៅលើវីដេអូមួយរបស់ភរិយាតារាចម្រៀងប្រុសរូបនេះ ដោយក្នុងនោះគ្រប់គ្នាបានឃើញនិងលឺពីទឹកដមសម្លេងរបស់ភរិយាលោក មិនថាកាយវិការនិងសម្លេងនោះទេ គឺស្ដាប់ទៅពិរោះមិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ។
ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះនេះគឺជាលើកទី១ហើយ ដែលគ្រប់គ្នាបានឃើញភរិយាលោក ខេមរៈ សិរីមន្ត ច្រៀងបែបនេះ សម្លេងពិតជាពិរោះមិនចាញ់ស្វាមីប៉ុន្មាននោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី