អីយ៉ា! តូចប៉ុណ្ណឹងសោះ ឱក សុគន្ធកញ្ញា ដឹកដៃកូនប្រុសចេញរកលុយជាមួយទៀតហើយ!(មានរូបភាព)

ជាការពិតណាស់ បើគិតមកទល់នឹងពេលនេះ អ្នកនាង ឱក​ សុគន្ធកញ្ញា សម្រាលកូនប្រុសដំបូងរបស់ខ្លួនបានរយៈពេលប៉ុន្មានខែហើយ ហើយពេលនេះអ្នកនាងក៏កំពុងតែចិញ្ចឹមបីបាច់ថែរក្សាយ៉ាងយកចិត្តទុកដាក់ផងដែរ។

យ៉ាងណាមិញថ្មីៗនេះ អ្នកនាងបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលដែលគ្រប់គ្នាបានឃើញអ្នកនាង ដឹងដៃកូនប្រុសដែលទើបតែកើតបានប៉ុន្មានខែ ចេញថតស្ពតរកចំណូលឲ្យគ្រួសារ មើលទៅពិតជាគួរឲ្យសរសើរខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា កូនប្រុសរបស់អ្នកនាង ឱក សុគន្ធកញ្ញា ពិតជាមានមន្តស្នេហ៍ខ្លាំងណាស់ ព្រោះប្អូនមានថ្ពាល់ខួចទាំងសងខាងពីកំណើត អមជាមួយម្ដាយមានកេរ្តិ៍ឈ្មោះល្បីល្បាញទៀត ធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍និងប្អូនប្រុសខ្លាំងណាស់៕

After Footer (Active) - damrei Mr1 Zone2

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

កូនប្រុស ឱក សុគន្ធកញ្ញា ថតស្ពតដំបូង
កូនប្រុស ឱក សុគន្ធកញ្ញា ថតស្ពតដំបូង

អត្ថបទដោយ៖ស៊ីវលី