តោះមកស្គាល់ពីប្រវត្តិខ្លះៗ!របស់តារារូបសង្ហារកូនកាត់ Mik Thongraya

ថ្វីបើស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ៧ ពោរពេញទៅដោយតារាប្រុសដែលមានរូបសម្រស់ស្រស់សង្ហារ និងទេពកោសល្យក្នុងការសម្ដែងក៏ពិតមែន ប៉ុន្ដែមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាប្រជាប្រិយភាពរបស់តារាសម្ដែងប្រុស Mik Thongraya ហាក់ដូចជាឡើងកូតខ្លាំង និងមានឱកាសបានសម្ដែងរឿងភាគជាច្រើន។ មិនតែប៉ុណ្ណោះ ថែមទាំងមានឱកាសបានចាប់ដៃគូសម្ដែងជាមួយតារាស្រីជើងចាស់ឈ្មោះល្បី Aum Patcharapa ទៀតផង។ ថ្ងៃនេះ Todaysharing News នឹងប្រាប់ប្រិយមិត្តពីប្រវត្ដិខ្លះៗ របស់តារាប្រុសដែលកំពុងលេចធ្លោរូបនេះ។

តោះមកស្គាល់ប្រវត្តិខ្លះៗ របស់តារាប្រុស Mik Thongraya ទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

១ តារាប្រុសរូបនេះ កើតនៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ១៩៩២។
២ លោកមានកម្ពស់ ១៨៩ សង់ទីម៉ែត្រ។
៣ លោកជាកូនកាត់ ថៃ និង ដាណឺម៉ាក។
៤ លោកបញ្ចប់ការសិក្សាផ្នែក សារព័ត៌មាន ពីសាកលវិទ្យាល័យ Ramkhanmhaeng។


៥ លោកជាម្ចាស់ភោជនីយដ្ឋានដែលមានឈ្មោះថា “Monday Resturant and Cafe”។
៦ លោកចាប់ផ្ដើមចូលប្រឡូកក្នុងពិភពសិល្បៈដោយចូលរួមប្រកួតក្នុងកម្មវិធី “Dream Star Search 2008” ហើយបានឈ្នះការប្រកួត។
៧ លោកចាប់ផ្ដើមសម្ដែងដំបូងក្នុងខ្សែភាពយន្ដដែលមានឈ្មោះថា 8e88: Faen Lanla។

៨ លោកចាប់ផ្ដើុមមានកេរ្ដិ៍ឈ្មោះល្បីនៅពេលដែលបានសម្ដែងក្នុងរឿង ‘Talay Fai’ កាលពីឆ្នាំ ២០១៦ ៕

ប្រភព៖​ ThaiUpdate

អត្ថបទដោយ៖ ស្រីពេជ្រ