តាមពិតចឹងសោះ​! Mario Maurer ទទួលសម្តែងខ្សែភាពយន្តរឿងដំបូងព្រោះតែ…

Mario Maurer បាននិយាយក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី aday ពីការចាប់អាជីពសម្តែងរបស់លោកតាំងពីសម្តែងរឿងដំបូងរហូតក្លាយជាតារាសម្តែងប្រុសជួរមុខក្នុងប្រទេសថៃសព្វថ្ងៃ។

ប្រិយមិត្តប្រហែលជាស្គាល់លោក Mario ពីរឿង “Crazy Little Thing Called Love”  ដែលលោកសម្តែងជាមួយកញ្ញា Baifern ។ តែតាមពិតទៅខ្សែភាពយន្តដំបូងរបស់លោកគឺរឿង “Love of Siam” ហើយលោក Mario បាននិយាយថាពេលទទួលសម្តែងខ្សែភាពយន្តរឿងនេះ លោកមិនបានគិតអ្វីច្រើនទេលោកគ្រាន់តែចង់រកលុយមកទិញ Skateboard តែប៉ុណ្ណោះ។

After Footer (Active) - damrei Mr1 Zone2

ពេលដែល Mario ទទួលកម្រៃពីការសម្តែងលើសពីការរំពឹងទុករហូតដល់រាប់សែនបាតធ្វើឲលោកបានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទើបលោកគិតថានឹងបន្តចាប់អាជីពនេះ។ ពេលបានជួបជាមួយអ្នកដឹកនាំរឿងនិងក្រុមការងារ ទើបលោកបានប្រែគំនិតថាការសម្តែងមិនមែនគ្រាន់តែមកថតដើម្បីលុយនោះទេ តារាសម្តែងត្រូវខំធ្វើការងារឲអស់ពីសមត្ថភាពព្រោះរាល់ខ្សែភាពយន្តដែលសម្តែងហើយនឹងនៅជាប់ជាប្រវត្តិសាស្រ្តជាមួយឈ្មោះយើងជារៀងរហូត។

អត្ថបទដោយ ៖ Sunstar