អីយ៉ាស់! Dilraba កំពុងត្រូវសង្ស័យថាមានទំនាក់ទំនងជាមួយតារាប្រុសរូបនេះ! ជាតារាប្រុសស្អាតសង្ហារទៀត

ជាការពិតណាស់​ ចាប់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈមក តារាស្រីរូបស្រស់លំដាប់ប្រទេសចិន Dilraba dilmurat ហាក់ដូចជាមិនសូវខ្វាយខ្វល់ពីរឿងរ៉ាវស្នេហា រឺក៏មានទំនាក់ទំនងស្នេហាផ្លូវការជាមួយនឹងតារាប្រុសរូបណាឡើយ។

ប៉ុន្ដែស្រាប់តែកាលពីថ្មីៗ តារាស្រី ​Dilraba dilmurat ហាក់ដូចជាបង្ហាញភាពស្និតស្នាលខ្លាំងជាមួយដៃគូសម្ដែងប្រុសរបស់នាងលោក Huang JingYu ខណៈដែលអ្នកទាំងពីរមានឱកាសសម្ដែងរឿងភាគរួមគ្នាដែលមានចំណងជើងថា “Love Advanced Customization”។

After Footer (Active) - damrei Mr1 Zone2

យោងតាមប្រភព iFeng Entertainment បានប្រាប់ឲ្យដឹងថា តារាប្រុស-ស្រី មួយគូនេះ ហាក់ដូចជាមានអារម្មណ៍ល្អនឹងគ្នាហើយទំនាក់ទំនងរបស់ពួកគេក៏ដូចជាល្អពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពីបានចាប់ដៃគ្នាសម្ដែងរឿងភាគ។ មិនតែប៉ុណ្ណោះ បន្ទាប់ពីថតរឿងចប់ គេក៏ប្រទះឃើញតារាប្រុស Huang JingYu បានរង់ចាំតារាស្រីរូបនេះ ហើយបានចាកចេញទៅជាមួយគ្នា ដែលគេជឿថាពួកគេទាំងពីរបានធ្វើដំណើរសំដៅទៅផ្ទះរបស់តារាសម្ដែងប្រុស Huang JingYu  នៅឯសៀងហៃ។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវទាំងអស់នេះនៅមិនទាន់មានការបកស្រាយ រឺបញ្ជាក់អ្វីឡើយពីសមីខ្លួនទាំងសងខាងឡើយ៕

ប្រភព៖ 38jiejie

អត្ថបទដោយ៖ ស្រីពេជ្រ