អីយ៉ា​! Thanaerng ឆ្លើយយ៉ាងណាពេលគេសួរពីទំនាក់ទំនង Captain Chulatorn និងPloy ដែលទៅដើរលេងជាមួយគ្នាដល់សហរដ្ឋអាមេរិក

មហាជននាំគ្នាសង្ស័យថាលោក Captain Chulatorn និង Ploy ជាសង្សារនឹងគ្នាព្រោះឃើញទៅណាមកណាជាមួយគ្នាជារឿយៗ ហើយចុងឆ្នាំ២០១៩នេះដែរ ពួកគេបានទៅដើរលេងដល់សហរដ្ឋអាមេរិកជាមួយគ្នាទៀត ! ក្នុងក្រុមដើរលេងមាន Thanaerng ទៅជាមួយដែរ ទើបអ្នកសារព័ត៌មានចោតសួរនាងពីរឿងរបស់ Captain និង Ploy ។

Thanaerng បានឆ្លើយថា “រឿងរបស់គេទុកឲម្ខាស់ខ្លួនឆ្លើយវិញប្រសើរជាជាង” តែបើសួរថានាងគាំទ្រឲ Captain និង Ploy ជាសង្សារគ្នាដែរឬទេ ? Thanaerng ឆ្លើយថាសម្រាប់អ្នកនៅជុំវិញខ្លួននាង នាងចង់ឲជួបតែមនុស្សល្អៗព្រោះការដែលមានមនុស្សល្អៗមកធ្វើជាសង្សារ ឬ ដៃគូអនាគត វាក៏អាចជួយឲខ្លួនយើងល្អប្រសើរឡើងដូចគ្នា ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ ៖ Sunstar