ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ តារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាសលោក ខេមរៈ សិរីមន្ត និងភរិយាលោក កាន់តែមានសុភមង្គលខ្លាំងឡើងៗ ជាេហតុធ្វើឲ្យហ្វេនៗជាច្រើនច្រណែននិងលោកខ្លាំងណាស់។
ជាក់ស្ដែងថ្មីៗនេះលោក ខេមរៈ សិរីមន្ត បានធ្វើឲ្យមហាជនជាច្រើនកាន់តែចាប់អារម្មណ៍ថែមទៀត នៅពេលដែលគ្រប់គ្នាបានឃើញលោកនិងភរិយា នាំគ្នាតុបតែងខ្លួននិងស្លៀកឈុតសម្លៀកបំពាក់ជាជនជាតិព្នង នៅកន្លែងទឹកជ្រោះ និងអមដោយទេសភាពធម្មជាតិដ៏ស្រស់ស្អាត នរណាឃើញក៏លាន់មាត់សរសើរគ្រប់ៗគ្នាដែរ។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយ ដែលមហាជនគ្រប់គ្នាបានឃើញលោក ខេមរៈ សិរីមន្ត និងភរិយា តុបតែងខ្លួនជាជនជាតិបែបនេះ មើលទៅពិតជាស្អាតប្លែកភ្នែកខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី