ជាការពិតណាស់ ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃរូបសង្ហាលោក Mik Thongraya ដែលសព្វថ្ងៃនេះលោកកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន។
យ៉ាងណាមិញប្រិយមិត្តក៏បានដឹងដែរថា លោក Mik មិនត្រឹមតែមានរូបរាងខ្ពស់សង្ហានោះទេ ហើយថែមទាំងមានមុខមាត់ស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ខ្លាំងទៀត ជាហេតុធ្វើឲ្យនារីៗជាច្រើនបានឃើញហើយ ពិតជាលង់ស្រលាញ់ដកចិត្តមិនរួចនោះទេ។
មិនត្រឹមតែប៉ុនណោះ សូម្បីតែមុខមាត់របស់លោក កាលនៅពីតូចក៏គួរឲ្យស្រលាញ់ខ្លាំងផងដែរ ដូចជាថ្មីៗនេះអ្នកគាំទ្របាននាំគ្នាចែករំលែករូបថតកាលពីក្មេងរបស់លោក ជាមួយនិងការតុបតែងខ្លួនយ៉ាងគួរឲ្យស្រលាញ់ និង Cute ឃើញហើយពិតជាទ្រាំមិនសរសើរមិនបាននោះទេ៕
តោះ! កុំឲ្យខាតពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី