មិនចាញ់ក្មេងៗទេ! ចាន់ កែវនិមល ធ្វើខួបកំណើតឲ្យស្វាមីយ៉ាងផ្អែមល្ហែមឆ្នាំនេះ!(មានវីដេអូ)

សព្វថ្ងៃនេះអ្នកនាង ចាន់ កែវនិមល គឺជាពិធីការិនីម្នាក់ ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយក៏ធ្វើឲ្យមហាជនជាកោតសរសើរ សូម្បីតែជីវិតស្នេហាជាមួយនិងស្វាមីក៏ផ្អែមល្ហែមគួរឲ្យច្រណែនផងដែរ។

ជាក់ស្ដែងថ្មីៗនេះអ្នកនាង បានរៀបចំកម្មវិធី Surprise ខួបកំណើតស្វាមីរបស់ខ្លួនយ៉ាងផ្អែមល្ហែម ដោយមានការចូលរួមពីសំណាក់មិត្តភក្ដិនិងបងប្អូនសាច់ញាតិជាច្រើនរបស់អ្នកនាង ធ្វើឲ្យកម្មវិធីទាំងមូលមើលទៅពិតជាសប្បាយរីករាយខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ បណ្ដាអ្នកគាំទ្រជាច្រើនដែលស្រលាញ់និងពេញចិត្តពិធីការិនីរូបនេះ បាននាំគ្នាសរសើរពីភាពផ្អែមល្ហែមរបស់អ្នកនាងនិងស្វាមី មើលទៅពិតជាមិនចាញ់គូស្នេហ៍ក្មេងៗប៉ុន្មាននោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី