ស្អាតកប់! ម៉ូតរ៉ូបដែលតារាស្រីលំដាប់ A របស់ប្រទេសចិន នាំគ្នាស្លៀកបង្អួតក្នុងកម្មវិធី Weibo Awards

Weibo  Awards គឺជាកម្មវិធីប្រគល់ពានរង្វាន់ដ៏ធំមួយក្នុងចំណោមកម្មវិធីប្រគល់ពានរង្វាន់ដ៏ទៃទៀតក្នុងប្រទេសចិន ដែលតែងតែប្រព្រឹត្តជារៀងរាល់ឆ្នាំ។ កម្មវិធិីមួយនេះមិនបានផ្ដោតសំខាន់តែលើតារាសម្ដែង រឺក៏តារាចម្រៀងប៉ុណ្ណោះទេ ប៉ុន្ដែវាផ្ដោយលើទូទៅ មិនថាទាំងកីឡាករ អ្នកនិពន្ធ អ្នកដឹកនាំ និងផ្សេងៗ ទៀត ដែលមានប្រជាប្រិយភាពលើបណ្ដាញសង្គម Weibo។

កាលពីម្សិលមិញ កន្លងទៅនេះគឺជាគម្រប់ខួប ១០ ឆ្នាំ របស់កម្មវីធីពានរង្វាន់មួយនេះ ដែលជាហេតុធ្វើឲ្យអ្នកដែលចូលរួមក៏ហាក់ដូចជាច្រើនជាងរាល់ឆ្នាំ និងប្រជុំដោយតារាប្រុស ស្រី ដែលមានឈ្មោះល្បីជាច្រើនតែម្ដង។ យ៉ាងណាមិញ គេក៏សង្កេតឃើញថាមានតារាស្រីកំពូលលំដាប់​ A ជាច្រើនរបស់ប្រទេសចិនបានចូលរួម និងបង្អួតសម្រស់របស់ពួកគេជាមួយនឹងរ៉ូបដ៏ស្រស់ស្អាតប្លែកភ្នែកតែម្ដង។

តោះទៅមើលនូវម៉ូតរូបដែលតារាស្រីលំដាប់ A ទាំងអស់នេះស្លៀកបន្ដិចមើល៖

១ Li Bing Bing

២ Zhao LiYing

៣ Yang Mi

៤ Liu Yi Fei

៥ Angelababy

៦ Zheng Shuang

៧ Dilraba

៨ Yang Zi

អត្ថបទដោយ៖ ស្រីពេជ្រ