គូនេះបែកគ្នាមានអ្វីទាក់ទងជាមួយ Sean Jindachot ! និយាយច្បាស់ថាលោកនៅ Single មិនបានទាក់ទងកញ្ញា Peak Pattarasaya ទេ

ដោយមួយរយៈចុងក្រោយនេះលោក Sean Jindachot និងកញ្ញា Peak Pattarasaya បានថតខ្សែភាពយន្តភាគ ហើយថែមទាំងទៅថតនៅប្រទេសក្រៅជាមួយគ្នា ទើបមានអ្នកសង្ស័យថាលោក Sean ជាជនទី៣ដែលធ្វើឲ Peak បែកគ្នាជាមួយសង្សារ ។

តែលោក Sean Jindachot បាននិយាយច្បាស់ហើយថាលោកមិនបានមានទំនាក់ទំនងជាមួយកញ្ញា Peak Pattarasaya លើសពីមិត្តរួមការងារទេ ។ ដោយសាររឿងបែកគ្នាជារឿងផ្ទាល់ខ្លួនរបស់នាង ដូចនេះលោក Sean ក៏មិនបានដឹងឮអ្វីដែរ ។

ពេលដែល Sean បានឃើញព័ត៌មានដែលថាលោកជាហេតុដែលធ្វើឲ Peak បែកនឹងសង្សារ Seanក៏បានប្រាប់អ្នកសារព័ត៌មានថា “គ្រប់គ្នាមានសិទ្ធិនឹងសរសេរអ្វីក៏បានហើយលោកក៏មិនចាប់អារម្មណ៍នឹងព័ត៌មានបែបនេះដែរ” ។ ចំពោះរឿងស្នេហាវិញ Sean បាននិយាយច្បាស់ថាលោកនៅតែ Single ដូចដើម ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ ៖ Sunstar
ប្រភព ៖ sanook.com