កញ្ញា Pearwah Nichaphat បានបែកជាមួយសង្សារហើយតែមានអ្នកសង្ស័យថាលោក Joss Wayar ជាជនទី៣ព្រោះឃើញរូបភាពអ្នកទាំងពីរស្និទ្ធស្នាលគ្នា ។
កញ្ញា Pearwah បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានច្បាស់ហើយថាលោក Joss Wayar និងនាងគ្រាន់តែថតរឿងភាគជាមួយគ្នាទេ ណាមួយ Joss ស្គាល់សង្សារចាស់នាងស្រាប់ដូចនេះប្រាកដហើយដែលនាងនិងJoss មិនបានទាក់ទងគ្នានោះទេ ។
Pearwah បានបន្ថែមទៀតថានាងនិងសង្សារបែកគ្នាកាលពីចុងឆ្នាំ២០១៩ ចំណែករឿង Move On ទៅរកអ្នកថ្មីនាងមិនទាន់ដឹងទេព្រោះមួយរយៈនេះការងារនាងមានច្រើន ហើយរាល់ថ្ងៃដើរលេងតែជាមួយមិត្តភក្តិ។ ដូចនេះនាងមិនទាន់មានអ្នកថ្មីចូលមកនោះទេ តែបើឲត្រឡប់ទៅរកអ្នកចាស់ក៏មិនអាចទៅរួចដែរ។
អត្ថបទដោយ ៖ Sunstar
ប្រភព ៖ sanook.com