ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលមួយទាក់ទងនិងមហាជនសង្ស័យតារាសម្ដែងថៃលោក Sean Jindachot ក្លាយជាជនទី៣ ក្រោយពេលដែលលោកបានបង្ហាញភាពស្និតស្នាលគ្នាជាមួយតារាស្រី Peak ក្រោយពេលដែលនាងទើបតែបែកបាក់ជាមួយនិងលោក Tod។
យ៉ាងណាមិញក្រោយផ្ទុះការសង្ស័យច្រើនពេក ពេលនេះលោក Sean បានចេញមុខបកស្រាយទាក់ទងនិងរឿងនេះថា លោកនិង Peak គឺជាមិត្តភក្ដិដ៏ល្អនិងគ្នាតែប៉ុនណោះ ហើយលោកក៏បានប្រាប់ទៀតដែរថា រូបលោកក៏មិនបានដឹងថាពួកគេទាំងពីរបែកគ្នានោះទេ ព្រោះកន្លងមក Peak មិនដែលនិយាយរឿងផ្ទាល់ខ្លួនជាមួយនិងលោកទេ។
គួរបញ្ជាក់ផងដែរថា លោក Sean និង Peak កំពុងតែមានឱកាសធ្វើការក្នុងរឿងថ្មីជាមួយនិងគ្នាផងដែរ ហើយចំពោះរឿង Peak ចែកផ្លូវគ្នាជាមួយនិង Tod ក៏មិនទាន់មានការបកស្រាយពីខាងណាដែរ ព្រោះគ្រប់គ្នាគិតថាជារឿងផ្ទាល់ខ្លួនអ្នកទាំងពីរ៕
អត្ថបទដោយ៖ស៊ីវលី