ការពិត Great និងសង្សារបែកគ្នាហើយ ក្រោយតារាប្រុសរូបនេះបង្ហោះរូបនិងនិយាយថា……..!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីពេលថ្មីៗនេះ មានពាក្យចចាមរាម ថាចំណងស្នេហារវាងតារាសម្ដែងថៃដ៏ល្បី លោក Great Warintorn និងសង្សារដែលជាអ្នកគ្រូពេទ្យស្រស់ស្អាត បានដើរដ៏ផ្លូវបំបែកហើយ តែក្នុងនោះអ្នកទាំងពីរមិនទាន់បង្ហាញសកម្មភាពអ្វីមួយឲ្យហ្វេនៗបានជា្របច្បាស់នោះទេ។

ជាក់ស្ដែងទើបតែកាលពីពេលថ្មីៗនេះ តារាប្រុសលោក DJ Jem បានបង្ហោះរូបថតគូជាមួយនឹង អ្នកគ្រូពេទ្យ Orn Onuma ដែលជាមិត្តស្រីលោក Great និងបានសរសេរសារមួយឃ្លារថា «អ្នកគ្រូពេទ្យដ៏ស្រស់ស្អាត (នៅទំនេរ ពីព័ត៌មានដែលត្រូវបានផ្តល់ជូន)»។

ក្រោយពេលឃើញបែបនេះ ធ្វើឲ្យហ្វេននិងមហាជនជាច្រើនជ្រាបច្បាស់ថា​ ពេលនេះស្នេហារបស់លោក Great និង អ្នកគ្រូពេទ្យ Orn Onuma ដើរដ៏ផ្លូវបំបែបហើយ ហើយគ្រប់គ្នាក៏សម្ដែងការសោកស្ដាយខ្លាំងផងដែរ​ ហើយចំពោះរឿងរ៉ាវបែកបាក់គ្នាអ្នកទាំងពីរក៏មិនបានបង្ហើបប្រាប់អ្នកគាំទ្រដែរ៕

After Footer (Active) - damrei Mr1 Zone2

DJ Jem & Orn Onuma

អត្ថបទដោយ៖ស៊ីវលី