អាណិតណាស់! ក្រោយមានរឿងផ្ទួនៗ ពេជ្រ សូលីកា ធ្លាក់ខ្លួនរហូតដល់ដេកឈឺ!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា មួយពេលចុងក្រោយនេះ តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ពេជ្រ សូលីកា បានជួបរឿងអាស្រូវផ្ទួនៗ អ្វីដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍តារាស្រីរូបនេះខ្លាំងជាងគេគឺ រឿងដែលម្ដាយរបស់ខ្លួនបានក្លាយជាឃាតករសម្លាប់មនុស្សនេះតែម្ដង។

ក្នុងនោះផងដែរ ក្រោយពេលកើតរឿងផ្ទួនៗបែបនេះមក ស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះ បែកធ្លាយរូបភាពតារាស្រីរូបនេះ បានធ្លាក់ខ្លួនឈឺរហូតគេងលើសាឡុងយ៉ាងគួរឲ្យអាណិតថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មិនថាហ្វេនៗរបស់នាងនោះទេ សូម្បីតែមហាជនជាច្រើនក៏បាននាំគ្នាបង្ហាញអារម្មណ៍អាណិតតារាស្រីរូបនេះផងដែរ ហើយក៏បានផ្ដល់កម្លាំងចិត្តឲ្យនាងរឹងមាំឡើងថែមទៀតផង៕ តោះ!​ ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី