ឲ្យហេតុពេកហើយ! មុនស្វាមី ឡោម លក្ខិណា គ្រោះថ្នាក់ស្លាប់បានផ្ដាំផ្ញើបងប្អូនថា………!(មានវីដេអូ)

កាលពីម្សិលមិញនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើង ដែលធ្វើឲ្យស្វាមីតារាសម្ដែងស្រីសំបូរប្រជាប្រិយភាពអ្នកនាង ឡោម លក្ខិណា ត្រូវស្លាប់បាត់បង់ជីវិតខណៈពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ។

ក្នុងនោះផងដែរ ក្រោយពេលមហាជនទទួលដំណឹងនេះភ្លាម ធ្វើឲ្យគ្រប់គ្នាកើតចិត្តអាណិតអាសូរដ៏អ្នកនាង ឡោម លក្ខិណា យ៉ាងខ្លាំង ពិសេសនោះគឺកូនប្រុសដែលទើបតែកើតបាន១០ខែជាង ត្រូវកំព្រាឪពុកយ៉ាងឆាប់រហ័សបែបនេះទៀត។

លើសពីនេះទៅទៀត តាមសម្ដីអ្នកនាង លក្ខិណា រៀបរាប់ មុនពេលស្វាមីជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់មួយថ្ងៃ អ្នកនាងសង្កេតឃើញសកម្មភាពលោកនិយាយទូរស័ព្ទជាមួយនិងប្អូនយ៉ាងយូរ និងបានផ្ដែផ្ដាំប្អូនឲ្យមើលថែកូនប្រុសខ្លួន ព្រោះលោកស្រលាញ់និងចង់ឲ្យកូនទៅរៀននៅបរទេសទៀតផង។

យ៉ាងណាមិញក្រោយពេលបានលឺពាក្យផ្ដែផ្ដាំមុនពេលស្លាប់របស់ស្វាមីអ្នកនាង លក្ខិណា បែបនេះ កាន់តែធ្វើឲ្យមហាជនគ្រប់គ្នាកើតចិត្តអាណិតអាសូរដល់អ្នកនាងនិងកូនខ្លាំងឡើង៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី