ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាសម្ដែងស្រីអ្នកនាង ឡោម លក្ខិណា កំពុងតែជួបទុក្ខ ព្រោះស្វាមីជាទីស្រលាញ់របស់អ្នកនាងទើបតែទទួលមរណៈភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយបន្សល់ឲ្យអ្នកនាងត្រូវមើលថែកូនតែម្នាក់ឯង។
យ៉ាងណាមិញ កាលពីម្សិលមិញនេះ ស្វាមីរបស់នាងក៏ត្រូវបានបូជានៅឯវត្តក្រាំងធ្នង់ ក្រោមវត្តមានបងប្អូនសាច់ញាតិ ទៅចូលរួមរំលែកទុក្ខយ៉ាងច្រើន ក្នុងនោះផងដែរអ្នកនាង ឡោម លក្ខិណា ក៏បានធ្វើឲ្យមហាជនជាច្រើនស្រក់ទឹកភ្នែកអាណិតអ្នកនាង ក្រោយពេលអានសារជូនដំណើរស្វាមីជាលើកចុងក្រោយ។
ក្នុងសារនោះអ្នកនាងបានរៀបរាប់ថា៖
«?សល់តែ45នាទីទៀតទេបងត្រូវបានបូជាហេីយ បងចាកចេញចោលអូននឹងកូន ម៉ាក់ប៉ា ញាតិមិត្ត បងប្អូន រហូតហេីយ?អូនគ្មានពាក្យអ្វីនិយាយទេពេលនេះ មានតែពាក្យថា តស៊ូ រឹងមាំ តាំងជំហរ ដេីម្បីកូនយេីង??អូននឹងមេីលថែរក្សាចិញ្ចឹមបីបាច់កែវភ្នែករបស់យេីងទាំងពីរអោយបានល្អ?????សូមបងទៅកាន់សុគតិភពណាប្តីសម្លាញ់ចិត្តកុំបារម្ភពីកូនអីណាប្តីណាអូនសន្យាថានឹងធ្វេីអោយសម្រេចបំណងរបស់បង?»៕
អត្ថបទដោយ៖ស៊ីវលី