ច្រណែនណាស់! ស្ងាត់ៗ ស៊ីន យូប៊ីន និង ខាត់ វៃហាំង បណ្ដើរគ្នាទៅសាងភាពផ្អែមល្ហែមនៅឆ្នេរខ្សាច់!(មានរូបភាព)

ជាការពិតណាស់ ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កញ្ញា សុីន យូប៊ីន និងលោក ខាត់ វៃហាំង គឺជាដៃគូសិល្បៈដែលហ្វេនៗជាច្រើនគាំទ្រ និងសក្ដិសមគ្នាដូចគូស្នេហ៍ពិតៗអញ្ចឹង។

ជាក់ស្ដែងស្រាប់តែកាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផើ្អល ក្រោយពេលដែលអ្នកទាំងពីរបានបណ្ដើរគ្នា ទៅសាងភាពផ្អែមល្ហែមនៅឯតំបន់ឆ្នេរ ស្ថិតនៅកោះរ៉ុង ខេត្តព្រះសីហនុ និងបានថតរូបភាពបែបផ្អែមល្ហែមជាមួយគ្នា មើលទៅពិតជាសក្ដិសមគ្នាខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែមានចិត្តច្រណែន និងអ្នកទាំងពីរ ទោះបីមិនមែនជាសង្សារនិងគ្នា តែអ្នកទាំងពីរទៅណាមកណាជាមួយគ្នា និងស្និតស្នាលគ្នាដូចគូស្នេហ៍អញ្ចឹង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី