អបអរសាទរ! ទីបំផុតតារាថៃ Natalie និងមិត្តប្រុសរូបសង្ហាប្រកាសថ្ងៃរៀបការហើយ!

បើគិតមកទល់និងពេលនេះ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព ​Lee​ ​Natalie និងមិត្តប្រុស បានទាក់ទងមើលចិត្តថ្លើមគ្នាអស់រយៈពេលជាង១០ឆ្នាំទៅហើយ ហើយទើបតែថ្មីៗនេះមិត្តប្រុសនាងបានលត់ជង្គង់សុំនាងរៀបការយ៉ាងរ៉ូមែនទិចនៅឯបរទេសផងដែរ។

ជាក់ស្ដែងក្រោយពេលមិត្តប្រុសនាងលត់ជង្គង់សុំនាងរៀបការរួចមក ពេលនេះនាងក៏បានប្រកាសថ្ងៃរៀបការរបស់ខ្លួន ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១៤​ ​ខែ​មិនា​ ​ឆ្នាំ​ ​២០២០​ ឆាប់ៗខាងមុននេះ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលលឺបែបនេះ មហាជននិងបណ្ដាហ្វេនៗរបស់នាងជាច្រើន បាននាំគ្នាចូលរួមអបអរសាទរ ទីបំផុតតារាស្រីរូបនេះ ជិតបានផ្លាស់ប្ដូរពាក្យសង្សារទៅជាស្វាមីវិញហើយ៕

អត្ថបទដោយ៖ស៊ីវលី