តារាថៃ Nam​ ​Cha រំភើបចិត្តស្ទើរហោះនៅថ្ងៃជប់លៀងលាភាពនៅលីវរបស់ខ្លួនព្រោះតែបាន……….!

កាលពី​ថ្ងៃទី​១៦​ ​ខែមករា​ ​ឆ្នាំ​​២០២០​ ​កន្លងទៅនេះ តារាចម្រៀងនិងជាតារាសម្ដែងស្រីល្បីឈ្មោះ Nam​ ​Cha បានរៀបចំកម្មវិធីជប់លៀងលាភាពនៅលីវរបស់ខ្លួនយ៉ាងអធិកអធម មុនថ្ងៃរៀបមង្គលការប្រព្រឹត្តឡើងក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងនោះផងដែរ កម្មវិធីជប់លៀងនេះគេសង្កេតឃើញតារាស្រី Nam​ ​Cha ពិតជារំភើបចិត្តខ្លាំងណាស់ ព្រោះថ្ងៃនោះមិត្តភក្ដិរបស់នាង បាននាំគ្នាអញ្ជើញតារាចម្រៀងល្បីឈ្មោះគឺលោក ​Hugo​ ​Chalachak ដែលជាអាយដាយនាងយូរមកហើយ មកចូលរួម ធ្វើឲ្យនាងឃើញលោកហើយរំភើបចិត្តស្ទើរហោះតែម្ដង។

គួរបញ្ជាក់ផងដែរថា កម្មវិធីមង្គលការរបស់តារាស្រីរូបនេះ និងគូស្នេហ៍ នឹងរៀបចំឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះហើយ៕ តោះ! ទៅទស្សនាទិដ្ឋិភាពក្នុងកម្មវិធីជប់លៀងលាភាពនៅលីវរបស់តារាស្រីរូបនេះខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី