ផ្អែមល្អែមម្ល៉េះទេ! Mik សុទ្ធតែប្រាប់ថា Bow ជាមនុស្សពិសេសទៀតផង

ប្រិយមិត្តដែលនិយមគាំទ្រនូវរឿងភាគថៃប្រហែលជាស្គាល់ Mik និង Bow ហើយ​ ដោយហេតុថាបន្ទាប់ពីបានសម្ដែងរឿងភាគរួមគ្នារួចមក តារាប្រុសស្រីមួយគូនេះគឺមានអ្នកគាំទ្រជាច្រើនចង់ពួកគេទាំងពីរក្លាយជាគូស្នេហ៍ពិត។

កាលពីថ្មីៗ កន្លងទៅនេះ តារាសម្ដែងប្រុសកូនកាត់ដែលមានឈ្មោះល្បីប្រចាំស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ៧ Mik Thongraya បានចូលរួមក្នុងកម្មវិធីមួយនៅឯប្រទេសថៃ។ មិនខុសពីរាល់ដងឡើយ ឲ្យតែចូលរួមនូវកម្មវីធីម្ដងៗ តារាប្រុសរូបនេះ តែងតែត្រូវអ្នកកាសែតសួរទាក់ទងនឹងតារាស្រី Bow ក្នុងបទសម្ភាសនេះតារាប្រុសនេះក៏បានប្រាប់ឲ្យដឹងថា “មួយរយៈនេះ លោក និង Bow ពិតជាមិនសូវបានជួបគ្នាឡើយ ដោយសារតែរវល់កិច្ចការរៀងៗ ខ្លួន។ ប៉ុន្ដែសម្រាប់លោក រូបនាងគឺជាមនុស្សពិសេសជាងគេម្នាក់សម្រាប់ខ្លួន”។

After Footer (Active) - damrei Mr1 Zone2

លោកក៏បានបន្ថែមទៀតថា “លោកតែងតែគាំទ្រ និងបង្ហាញក្ដីស្រលាញ់ដល់រូបនាង ថ្វីបើបច្ចុប្បន្នទំនាក់ទំនងរបស់អ្នកទាំងពីរនៅតែមិនទាន់មានភាពច្បាស់លាស់ក៏ពិតមែន ប៉ុន្ដែបើពេលអនាគតលោកនឹង Bow ពិតជាមានទំនាក់ទំនងពិសេសពិតមែន លោកនឹងប្រកាស់ប្រាប់ឲ្យដឹងតែម្ដង”៕

ប្រភព៖ ThaiUpdate

អត្ថបទដោយ៖ ស្រីពេជ្រ