ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីមួយរយៈពេលមុន តារាសម្ដែងថៃប្រុសរូបសង្ហាលោក Mik Thongraya និងតារាសម្តែងស្រីចំណូលថ្មីកញ្ញា Bow Maylada បានចាប់ដៃគ្នាលើកទី១ សម្តែងរឿងមានចំណងជើងថា «Mon Garn Bandan Ruk» ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។
យ៉ាងណាមិញតាមការផ្ដល់កិច្ចសម្ភាសន៍ថ្មីៗនេះ Mik បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលដែលអ្នកកាសែតសួរទាក់ទងនិងតារាស្រី Bow ក្នុងនោះលោកបាននិយាយថា៖
បច្ចុប្បន្ននេះលោកពុំសូវដែលបានជួប Bow នោះទេ ព្រោះអ្នកទាំងពីរកំពុងមមារញឹកនិងការងារថតរៀងៗខ្លួន តែក្នុងនោះ Mik បានសារភាពថា លោកបានចាត់ទុក Bow គឺជាមនុស្សពិសេសម្នាក់សំរាប់ខ្លួន ហើយភ្លាមៗនោះអ្នកសារព័ត៌មានបានសួរថា «តើលោកកំពុងតែញ៉ែនាងមែនដែររឺទេ?» លោកបានឆ្លើយទៅវិញថា លោកតែងតែស្រលាញ់និងគាំទ្រនាង។
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ហើយគ្រប់គ្នាក៏សង្ឃឹមថា ទំនាក់ទំនងរវាងតារាប្រុសស្រីមួយគូនេះ និងកាន់តែល្អនៅថ្ងៃខាងមុខទៀត ព្រោះអ្នកទាំងពីរក៏សក្ដិសមគ្នាមិនចាញ់គូស្នេហ៍តារាដទៃដែរ នេះបើបានគ្នាជាគូពិតមែន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី