ទោះបីជាពេលនេះ តារាសម្ដែងស្រីល្បីឈ្មោះអ្នកនាង Pat Napapa មានកូនប្រុសម្នាក់ និងកំពុងតែមមារញឹកក្នុងការមើលថែទាំគេក៏ពិតមែន តែមហាជនជាច្រើននៅតែសរសើរនិងគាំទ្រតារាស្រីរូបនេះ ជាពិសេសនោះគឺតាមរយៈរូបសម្រស់ដ៏ស្រស់ស្អាតរបស់អ្នកនាងនេះតែម្ដង។
ជាក់ស្ដែងជាថ្មីៗនេះ អ្នកនាងបានបានបង្ហាញខ្លួនជាមួយនិងឈុតប៊ីគីនីពណ៍ខ្មៅយ៉ាងស្រស់សិុចសុី ដោយបញ្ចេញរាងយ៉ាងស្រឡូនមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ធ្វើឲ្យហ្វេនៗឃើញហើយលាន់មាត់សរសើរគ្រប់ៗ ហើយបើមិនប្រាប់មិនដឹងថាអ្នកនាងបានកូនមួយនោះទេ។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះផងដែរ ក៏ធ្វើឲ្យមហាជននាំគ្នាសរសើរពីការថែទាំសម្រស់និងរូបរាងរបស់ Pat ទោះបីជាមានកូនមួយហើយក៏នៅតែស្រស់ស្អាតខ្លាំងមិនចាញ់ពីមុនដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី