Peemai និង Aum មុខដូចគ្នាមែនទែន ! ទោះជា Peemai ទើបតែមានអាយុ៥ឆ្នាំក៏ពិតមែន តែក្មេងស្រីម្នាក់នេះទាំងស្អាតទាំងឆ្លាតហើយថែមទាំងមានសមត្ថភាពទៀតផង។
ថ្មីៗនេះកញ្ញា Aff Taksaorn បានផុសរូបដែល Peemai និង Aum ថតជាមួយគ្នាហើយថែមទាំងសរសេរថា “P’Aum បាននិយាយថាពេលនៅក្មេងនាងមុខដូចPeemaiបេះបិទ ធ្វើយ៉ាងណាល្អទៅ…ម៉ាក់សូមរំពឹងមែនទែនហើយណា” ។
ចំណែកហ្វេនៗវិញក៏យល់ស្របថាអ្នកទាំងពីរមុខដូចគ្នាដែរ! ចំពោះរឿងអនាគតវិញហ្វេនៗនាំគ្នា Comment ថា Peemai ស្រស់ស្អាតពីធម្មជាតិដូចនេះអនាគតនឹងលេចធ្លោថាមិនត្រូវនឹងក្លាយជា Superstar ថៃមួយរូបទៀតក៏ថាបាន ម៉ាក់Affមិនចាំបាច់ព្រួយបារម្ភនោះទេ។