ជាការពិតណាស់ ទោះបីជាពេលនេះតារាចម្រៀងរ៉េបល្បីឈ្មោះលោក ជី ដេវីត ក្លាយជាតារាចម្រៀងឯករាជ្យក៏ពិតមែន តែរាល់បទចម្រៀងដែលលោកតែងចេញមកនៅតែទទួលបានការគាំទ្រខ្លាំង មិនចាញ់កាលពីមុននោះទេ។
មិនត្រឹមតែប៉ុនណោះ បើយើងងាកទៅចាប់អារម្មណ៍ពីជីវិតឯកជនរបស់តារាប្រុសរូបនេះវិញ មួយរយៈពេលចុងក្រោយនេះលោកហាក់បីដូចជាកាក់កប់ខ្លាំងណាស់ ពោលគឺលោកបានចាយលុយជាច្រើនទៅលើគ្រៀងអលង្ការដូចជា ខ្សែក នាឡិកា ក្រវិល ចិញ្ចៀន និង ខ្សែដៃ ដែលសុទ្ធសឹងតែមានតម្លៃថ្លៃខ្លាំងណាស់។
ជាក់ស្ដែងថ្មីៗនេះ ទើបតែទទួលដំណឹងថា លោកទើបតែកម្មង់ឲ្យហាងពេជ្រល្បីឈ្មោះមួយ ធ្វើខ្សែកពេជ្រ តម្លៃដល់ទៅ ៧៨ ០០០ដុល្លារ និង កងដៃដាំត្បូងពេជ្រភ្លឺចែងចាំង តម្លៃ ១៥៣០០ដុល្លារថែមទៀត ដែលតម្លៃនេះគ្រាន់តែហ្វេនៗលឺហើយញាក់សាច់ និងសរសើរពីការខិតខំប្រឹងប្រែងរបស់តារាចម្រៀងរ៉េបរូបនេះគ្រប់ៗគ្នា៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី