កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Kimberley បានចូលរួមកម្មវិធីរត់ប្រណាំងដើម្បីសប្បុរសធម៌មួយជាមួយប៉ុស្តិ៍លេខបី ដែលមានតារាៗជាច្រើនចូលរួមថែមទៀតផង។
ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ក្នុងកម្មវិធីនោះកញ្ញា Kimberley មានឱកាសបានរត់រហូតដល់ទៅ ៥ គីឡូរហូតទទួលបានមេដាយមួយ ធ្វើឲ្យនាងរំភើបចិត្តនិងមានមោទនភាពចំពោះខ្លួនឯងដែលទទួលបានមេដាយមួយនេះ។
គួរបញ្ជាក់ផងដែរថា កម្មវិធីរត់ប្រណាំងដើម្បីសប្បុរសធម៌នេះ ប្រារព្ធឡើងចំនួន ៥ ដង នៅ ៥ ខេត្តផ្សេងៗគ្នា ដែលរៀបចំឡើងដោយប៉ុស្តិ៍លេខ៣ថៃ ដើម្បីលើកទឹកចិត្តទៅដល់មហាជនឲ្យមកចាប់អារម្មណ៍រឿងថែទំាសុខភាព ហើយក៏មានវត្តមានតារាល្បីៗជាច្រើនចូលរួមផងដែរ៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី