ឃើញល្អូកល្អឺនជាមួយ Boy Pakorn សង្ស័យមានដំណឹងល្អ! ឥលូវបែបធ្លាយ Chippy ទៅដើរលេងផ្អែមល្ហែមជាមួយប្រុសបរទេសសាច់ដុំធំ

ជាការពិតណាស់ ក្រោយពីជួបរឿងស្នេហាមិនសមបំណងជាមួយគូស្នេហ៍អ្នកប្រដាល់របស់ខ្លួន តារាស្រីរូបស្រស់ Chippy ហាក់ដូចជាមិនទាន់ព្រមបើកបេះដូងទទួលយកអ្នកថ្មីនោះទេ គេគ្រាន់តែសង្កតឃើញថារូបនាងហាក់ដូចជាបង្ហាញភាពស្និទ្ធស្នាលខុសធម្មតាជាមួយតារាប្រុសរូបសង្ហារ Boy Pakorn។ ភាពស្និទ្ធិស្នាលរបស់អ្នកទាំងពីរបានធ្វើឲ្យអ្នកគាំទ្រជាច្រើន ស្រលាញ់ពេញចិត្ត និងចង់ឲ្យតារាប្រុស្រីមួយគូនេះពិតជាក្លាយគូស្នេហ៍ពិតប្រាកដមែន។

ខណៈពេលដែលអ្នកគាំទ្រជាច្រើនកំពុងរង់ចាំស្ដាប់ដំណឹងល្អពីគូមួយនេះ ស្រាប់តែកាលពីថ្មីៗ កន្លងទៅនេះ តារាស្រីរូបនេះបែរជាបង្ហាញភាពស្និទ្ធស្នាលខុសធម្មតាជាមួយបុរសបរទេសសង្ហារសាច់ដុំធំម្នាក់ទៅវិញ ដោយឃើញរូបនាងដើរលេងកម្សាន្ដជាមួយ និងមាន Add story យ៉ាងផ្អែមល្ហែមក្នុងបណ្ដាញសង្គម IG ទៀតផង ទំនងអាចជាទំនាក់ទំនងលើសពីមិត្ត។

យ៉ាងណាមិញ នេះគ្រាន់តែជាការសង្ស័យពីបណ្ដាអ្នកគាំទ្រប៉ុណ្ណោះ ចំពោះទំនាក់ទំនងរបស់តារាស្រី Chippy និងកម្លោះបរទេសរូបនេះក្លាយជាយ៉ាងណាមានតែចាំមើលសមីខ្លួនប៉ុណ្ណោះ៕

 

អត្ថបទដោយ៖ ស្រីពេជ្រ