ដូចប្រិយមិត្តគ្រប់រូបបានជ្រាបអញ្ចឹងថា ពេលនេះតារាសម្ដែងស្រីរូបសម្រស់ Mew Nittha និងគូស្នេហ៍បានក្លាយជាប្ដីប្រពន្ធនិងគ្នាហើយ ក្រោយពេលដែលអ្នកទាំងពីរបានរៀបមង្គលការតាមប្រពៃណីនៅថ្ងៃទី១០ ខែមករា កន្លងទៅថ្មីៗនេះ។
យ៉ាងណាមិញក្រោយពេលរៀបមង្គលការរួម ស្រាប់តែថ្មីៗនេះ Mew និងស្វាមី បាននាំគ្នាធ្វើដំណើរកម្សាន្តជាលើកដំបូងនៅឯប្រទេសបារាំង ដោយក្នុងនោះគ្រប់គ្នាបានឃើញ Mew បង្ហោះរូបភាពប៉ុន្មានសន្លឹក ក្នុងសកម្មភាពស្វាមីកំពុងតែកាន់ដៃនាង ដើរលេងក្នុងទីក្រុង ឃើញហើយពិតផ្អែមល្ហែម គួរឲ្យច្រណែនខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនជាច្រើនរបស់តារាស្រីរូបនេះ បាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងទន្ទឹមរង់ចាំមើលរូបភាពផ្អែមល្ហែមរបស់អ្នកទាំងពីរក្នុងដំណើរកំសាន្តលើកនេះគ្រប់ៗគ្នា៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី