ទោះបីជាតារាសម្ដែងថៃស្រីល្បីឈ្មោះ Manow ទទួលបានជោគជ័យក្នុងវិស័យសិល្បៈក៏ពិតមែន តែងាកទៅមើលរឿងស្នេហាវិញនាងទើបតែបរាជ័យ ដោយបានបែកបាក់គ្នាជាមួយអតីតមិត្តប្រុសដែលជាកីឡាករបាល់ទាត់ជម្រើសជាតិ ក្រោយពេលស្រលាញ់គ្នាអស់រយៈពេល១១ឆ្នាំមក។
យ៉ាងណាមិញក្រោយពេលបែកបាក់គ្នា Manow ក៏ប្រើជីវិត Single ទៅណាមកណាម្នាក់ឯងហាក់បីដូចជាមិនខ្វាយខ្វល់អ្វីទាល់តែសោះ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល ជាមួយនិងរូបភាពដំណើរកម្សាន្តទៅមាត់សមុទ្ររបស់នាង ព្រមជាមួយនិងការស្លៀកឈុតហែលទឹកយ៉ាងស្រស់សិុចសីុ មើលទៅពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែសរសើរតារាស្រីរូបនេះ ទោះបីជាពេលនេះនាងលែងមានស្នេហាក៏នាងអាចប្រើជីវិត Single រស់នៅយ៉ាងសប្បាយរីករាយបានដែរ៕ តោះ! កុំឲ្យខាតពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី