ជាការពិតណាស់ ក្រោយពេលដែលតារាសម្ដែងនិងជាតារាបង្ហាញម៉ូតសំបូរប្រជាប្រិយភាពលោក អេតវីន បើកបង្ហាញទំនាក់ទំនងជាមួយនិងអតីតភរិយាម្ចាស់ផលិតកម្ម LD មក គេសង្កេតឃើញអ្នកទាំងពីរកាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើងៗ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះជាត្រូវជាថ្ងៃខួបស្នេហារយៈពេលមួយឆ្នាំរបស់អ្នកទាំងពីរ គូស្នេហ៍លោក អេតវីន បានបង្ហោះរូបភាពផ្អែមល្ហែមជាច្រើនសន្លឹក និងអមរៀបរាប់ពីអារម្មណ៍ពិតរបស់ខ្លួនយ៉ាងវែងអន្លាយថា៖
«Happy our 1 year Anniversary ដេីរមកដល់ថ្ងៃនេះ ព្យុះភ្លៀងច្រេីនណាស់ តែអរគុណដែលមិនដើរចោលគ្នា មកដល់ថ្ងៃនេះមួយៗមុខក្រាស់ខ្លាំងណាស់ ជាពិសេសម្នាក់ប្រុសហ្នឹងឯង តាំងពីយកម្នាក់ស្រី និង រងសម្ពាធ ច្រេីនណាស់ គ្រួសារផង ការងារផង បងប្អូនផង មនុស្សជុំវិញខ្លួនផង ។ តែសុំសសេីរមុខដ៏ក្រាស់របស់បងយកអូនទាល់តែបាន....។ ឆ្នាំដំបូងល្អចឹងហេីយ ចាំមេីលឆ្នាំក្រោយ ល្អបានតទៀតអត់.... តែលែងកាចហេីយ សន្យាចែខ្លាចកាចពេក អាអូនទៅចោលបាត់ ។ សង្ឃឹមបងកុំសូវប្រចណ្ឌពេក ថាចែមិនមែន ១៨ ទេ មេម៉ាយកូនពីរ ថាគ្មានអាណាយកទេ ក្រៅពីបងឯងនឹងមកយក កម្មខ្លួនឯង»។
ពិតណាស់ក្រោយពេលដែលអ្នកគាំទ្របានយើងសារនេះហើយ ពិតជាធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះមិននឹកស្មានថាទម្រាំស្រលាញ់គ្នាមកដល់ថ្ងៃនេះអ្នកទាំងពីរឆ្លងកាត់រឿងរ៉ាវច្រើនបែបនេះសោះ៕
អត្ថបទដោយ៖ស៊ីវលី