ផ្អែមល្ហែមណាស់! ទោះបីជារៀបការហើយមិនទាន់មានកូន តែកុំមើលជីវិត Amy និងស្វាមី……..!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះអ្នកនាង Amy Amika លោក Cee Siwat ដែលតែងតែបង្ហាញខ្លួននៅក្នុងរឿងភាគថៃជាច្រើន ហើយសព្វថ្ងៃនេះអ្នកទាំងពីរក៏ជាប្ដីប្រពន្ធនិងគ្នា រៀបការអស់រយ​ៈពេលជាច្រើនឆ្នាំផងដែរ។

យ៉ាងណាមិញថ្វីត្បិតតែអ្នកទាំងពីររៀបការកន្លងទៅអស់រយៈពេលជាច្រើនឆ្នាំក៏ពិតមែន តែចំណងស្នេហារបស់អ្នកទាំងពីរនៅតែផ្អែមល្ហែមនិងគ្នាដដែល ទោះបីជាមិនទាន់មានដំណឹងល្អទាក់ទងនិងរឿងមានកូនយ៉ាងណាក្ដី។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ Amy បានបង្ហោះរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកជាមួយនិងស្វាមីរបស់ខ្លួន ធ្វើឲ្យហ្វេនៗជាច្រើនបានឃើញហើយរំភើបចិត្តគ្រប់ៗគ្នា ប្រសិនបើអ្នកមិនទាន់មានគូវិញអាចនិងលើកជាតិស្ករទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី