អាណិតណាស់! ក្រោយឆ្កែត្រូវគេទាក់បន្សល់កូនរញ៉ងមក ខេមរៈ សិរីមន្ត បង្ហោះវីដេអូអំពាវនាវយ៉ាងកម្សត់!(មានវីដេអូ)

កាលពីពេលថ្មីៗនេះ លោក ខេមរៈ សិរីមន្ត បានបង្ហោះវីដេអូធ្វើឲ្យមហាជនជាច្រើនខ្លោចចិត្តគ្រប់គ្នា ព្រោះឃើញកូនឆ្កែតូចៗជាច្រើនត្រូវស្រេកឃ្លាន ព្រោះតែមេរបស់វាត្រូវបានជនកំណាចលួចទាក់យកទៅបាត់។

នៅក្នុងវីដេអូនោះផងដែរ លោក ខេមរៈ សិរីមន្ត បានអំពាវនាវឲ្យមហាជនមួយចំនួនដែលចូលចិត្តទាក់សត្វឆ្កែ អ្នកចូលចិត្តបរិភោគសាច់ឆ្កែ ឬអ្នកដែលធ្វើអាជីវកម្មលើសត្វឆ្កែទាំងអស់ ធ្វើការបញ្ឈប់សកម្មភាពនេះតទៅទៀត  ព្រោះលោកពិតជាអាណិតជីវិតពួកវាខ្លាំងណាស់ ពិសេសគឺនៅពេលដែលវាបាត់បង់មេយ៉ាងដូច្នេះ។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនក៏បាននាំគ្នាបង្ហាញអារម្មណ៍ខ្លោចចិត្ត និងអាណិតកូនឆ្កែជាច្រើនក្បាលរបស់លោក ខេមរៈ សិរីមន្ត ដែលត្រូវបាត់បង់មេទាំងនៅតូចៗបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី